ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ សហវ.សរ.អហក ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្ត ឆ្នាំ២០២៤ -២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៣ ខែសីហា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ០២ រោច ខែទុតិយាសាឍ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានរៀបកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ សហវ.សរ.អហក ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្ត ឆ្នាំ២០២៤ -២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក អៀង សាមាន អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ , លោក គឹម សាមិត្ត អនុប្រធានមន្ទីរសដ្ឋកិច្ច​និងហិរញ្ញវត្ថុខេត្ត , លោក-លោកស្រី អភិបាល និងអភិបាលរងក្រុងស្រុកទាំង ៨ , លោកនាយកទីចាត់ហិរញ្ញវត្ថុ និងតំណាងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ,តំណាងរតនាគារខេត្ត ព្រមទាំងលោក-លោកស្រី ប្រធានគណនេយ្យក្រុង/ស្រុក និងស្មៀនឃុំ សង្កាត់ទាំង ៨០ ក្នុងខេត្តស្វាយរៀង ។

ព័ត៌មានទាក់ទង